វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា បាន រៀបចំ សិក្ខាសាលា Webinar ស្តី ពី កម្មវិធី Techno Pre-Incubation Progra m
សិក្ខាសាលា នេះ ត្រូវ បាន រៀបចំឡើង ក្រោម គម្រោង ជំរុញ ការ ច្នៃប្រឌិត និង សហគ្រិនភាព ដែល ហៅ កាត់ ជា ភាសា បារាំង ថា CNEUF - Techno Incubation Space ដែល ទទួល ថវិកា ពី ទីភ្នាក់ងារ ឧត្តម សិក្សា ប្រើប្រាស់ ភាសា បារាំង ឬ ហៅ ជា ភាសា បារាំង ថា AUF។
សិក្ខាសាលា នេះ បាន ប្រព្រឹត្ត ឡើង ដែល មានការ ចូលរួម ពីសំណាក់ ៖
- លោក បណ្ឌិត ជុ ន ហ៊ី ន ថា វ រិទ្ធិ អនុប្រធាន សហប្រតិបត្តិការ និង ស្រាវជ្រាវ នៃ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា
- លោក អ៊ឹម ក្រវង់ Responsible for Phnom Penh antenna
- លោក ឡៃ ហេង ប្រធាន គម្រោង និង ព្រឹទ្ធបុរស រង នៃ មហាវិទ្យាល័យ វិស្វកម្ម អគ្គិសនី និង ថាមពល
សិក្ខាសាលា នេះ រៀបចំឡើង ក្នុង គោលបំណង ចំបង ចែករំលែក អំពី បទពិសោធន៍ នៅក្នុង ការ បង្កើត អាជីព និង ភាព ជា សហគ្រិន ទៅដល់ និស្សិត ដែល កំពុង សិក្សា នៅ តាម គ្រឹះស្ថាន ឧត្តម សិក្សា នានា ដោយ ក្រុម ជ័យលាភី នៃ កម្មវិធី Techno Innovation Challenges និង Techno Pre-Incubation Program ឆ្នាំ ២០១៩។ សិក្ខាសាលា នេះ ផង ដែរ ក៏ មាន គោលបំណង ផ្តល់ ព័ត៌មាន ពី កម្មវិធី Techno Pre-Incubation Program និង ជ ម្រុ ញ និស្សិត អោយ ប្រើប្រាស់ ចំណេះដឹង របស់ ខ្លួន ដើម្បី បង្កើត អាជីព និង មុខរបរ ផ្ទាល់ខ្លួន។ បន្ថែម ពី នេះ ទៅទៀត ក៏ មានការ ប្រកាស បើក ដំណើរការ កម្មវិធី Techno Innovation Challenge Cambodia 2021 សម្រាប់ រដូវ កាល ថ្មី ដែល នឹង ប្រព្រឹត្ត ឡើង នៅ ក្នុងពេលឆាប់ៗ នេះ។ សិក្ខាសាលា នេះ ត្រូវ បាន រៀបចំ ជា លក្ខណៈ Webinar តាម ប្រព័ន្ធ អ៊ី ន ធឺ ណេ ត ដែល មាន សាកលវិទ្យាល័យ ដៃគូ ចំនួន 12 និង និស្សិត សរុប 88 បាន ចូលរួម។